AnyDesk Installation

អេនីដេស (Any Desk) គឺជាកម្មវិធីកុំព្យូទ័រប្រើសម្រាប់ប្រាស្រ័យទាក់ទងលើកុំព្យូទ័រពីចម្ងាយ ។ វាផ្តល់នូវការបញ្ជាពីចម្ងាយ ការផ្ទេរឯកសារ និងមុខងារ VPN ។ ឧទាហរហ៍ កុំព្យូទ័ររបស់លោក “ក” មានកាលបរិច្ឆេទនិងម៉ោងដើរមិនត្រឹមត្រូវ តែគាត់មិនចេះពីរបៀបកំណត់កាលបរិច្ឆេទនោះទេ ហើយពេលនេះលោក “ក” កំពុងនៅហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ។ គាត់បានទាក់ទងទៅអ្នកស្គាល់គ្នា គឺលោក “ខ” ឲជួយកំណត់កាលបរិច្ឆេទលើកុំព្យូទ័រឲគាត់ ដែលពេលនេះ លោក “ខ” កំពុងនៅតាមខេត្ត។ ពួកគាត់ប្រើកម្មវិធី remote ពីចម្ងាយដោយមិនចាំបាច់មកជួបគ្នាផ្ទាល់នោះទេ។

តំឡើងកម្មវិធីអេនីដេសបានដោយខ្លួនឯងងាយៗ តាមការណែនាំខាងក្រោម

. ជាដំបូងត្រូវចុចចូល web browser មួយណាក៏បាន។ សម្រាប់អត្តបទនេះនឹងបង្ហាញដោយការប្រើនៅលើ Google Chrome។

. សរសេរពាក្យ Anydesk នៅលើ search bar លើ Google Chrome

. បន្ទាប់ពី សរសេរពាក្យ Anydesk នៅលើ search bar របស់ Google Chrome ហើយចុច Enter។ ចុចលើ Link Any Desk ដែលនៅលើគេ

. វានឹងលោតផ្ទាំងនេះមក ហើយត្រូវចុចលើប៉ូតុង Download Now

 

. បន្ទាប់ពី Download រួច ត្រូវចុចលើសញ្ញា Download នៅផ្នែកខាងស្ដាំដៃ ផ្នែកខាងលើ

. បន្ទាប់ពីចុចលើសញ្ញា Download រួច ត្រូវចុចលើ Anydesk

. បន្ទាប់ពីចុចលើ Any Desk រួច ត្រូវចុចលើ Install AnyDesk on this device

. បន្ទាប់ពី ចុចលើ Install AnyDesk on this device រួច ត្រូវចុចលើពាក្យ Accept & Install

. បន្ទាប់ពីចុចលើ Accept & Install រួច វានឹងលោតផ្ទាំងនេះមក ត្រូវចុចលើ “Don’t Install” និងចុចសញ្ញាខ្វែង នោះការដំឡើង Any Desk គឺបានរួចរាល់។

មើលវីដេអូបន្ថែម