Room Rental POS Management System

ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល គឺជាប្រព័ន្ធឬកម្មវិធីមួយដែលអាចជួយសម្រួលដល់ម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួលក្នុងការកត់ត្រាទិន្នន័យផ្សេងៗ និងការចេញវិក័យបត្រគិតលុយពីអ្នកជួលប្រចាំខែផងដែរ។ ប្រព័ន្ធនេះមានមុខងារពេញលេញក្នុងការគ្រប់គ្រងព័ត៌មាននិងទិន្នន័យផ្សេងៗ។ ទាំងការកត់ត្រាកុងទ័រទឹកភ្លើងប្រចាំខែ ស្ថានភាពបន្ទប់ដែលដាក់ជួល (នៅទំនេរ ឬត្រូវបានជួល) និងព័ត៌មានរបស់អ្នកជួល។ លើសពីនេះទៅទៀត ប្រព័ន្ធគ្រប់គ្រងផ្ទះជួលបន្ទប់ជួលនេះ ក៏អាចទទួលការបង់លុយពីអ្នកជួលបានផងដែរ។ បូកសរុបទៅលើចំណាយផ្សេងៗរបស់អ្នកជួល ព្រីនវិក័យបត្របញ្ជាក់ពីការទទួលលុយ (បានបង់លុយរួចរាល់) និងមានជារបាយការណ៍រក្សាទុកនៅក្នុងប្រព័ន្ធតែម្ដង ដែលងាយស្រួលមើល ហើយចង់មើលពេលណាក៏បាន។

ប្រព័​ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល  (Room Rental Management System) ពី Panda Solution ផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រង កាត់បន្ថយការបាត់បង់ប្រាក់ដោយគ្មានមូលហេតុ មានរបាយការណ៍ច្បាស់លាស់ ដោយមិនបារម្ភថាបាត់ទៅណានោះទេ។ វាត្រូវបានអភិវឌ្ឍន៍ឡើងមកដោយយោងតាមតម្រូវការម្ចាស់បន្ទប់ជួលផ្ទាល់ ឆ្លងកាត់ការតេស្ដនិងប្រើប្រាស់ជាក់ស្ដែងពីអតិថិជន។ ប្រព័ន្ធគ្រប់គ្រងដែលមានការអភិវឌ្ឍជាប្រចាំដើម្បីសម្របទៅតាមសម័យកាលបច្ចេកវិទ្យា។

*មុខងារដែលមានក្នុងប្រព័ន្ធ

ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល មានមុខងារយ៉ាងសំបូរបែប និងពេញលេញសម្រាប់ម្ចាស់ផ្ទះជួល។
វាជាប្រព័ន្ធដែលអាចជួយសម្រួលដល់ម្ចាស់ផ្ទះ ក្នុងការគ្រប់គ្រងទៅលើ៖
_គ្រប់គ្រងបន្ទប់ តាមជាន់និមួយៗ មានប៉ុន្មានបន្ទប់, បន្ទប់ប៉ុន្មានមានអ្នកស្នាក់, បន្ទប់ប៉ុន្មាននៅទំនេរ
_គ្រប់គ្រងលើការបង់ថ្លៃផ្សេងៗរបស់អ្នកស្នាក់នៅដូចជា ថ្លៃស្នាក់នៅ, ថ្លៃកក់បន្ទប់ពេលចូលនៅដំបូង, ថ្លៃទឹកភ្លើង, ថ្លៃចំណតយានយន្ដ, និងថ្លៃសំរាមជាដើម
_គ្រប់គ្រងគណនីជំពាក់របស់អតិថិជន ជំពាក់កាលពីខែណា ចំនួនប៉ុន្មាន
_គ្រប់គ្រងព័ត៌មានអតិថិជនដូចជា ឈ្មោះអតិថិជន លេខអត្តសញ្ញាណបណ្ណ​ ទីកន្លែងកំណើត លេខទំនាក់ទំនង
_របាយការណ៍អតិថិជន ដឹងចំនួនអតិថិជនដែលកំពុងស្នាក់នៅ, អតិថិជនចូលមកនៅថ្មី, និងអតិថិជនឈប់ស្នាក់នៅ
_របាយការណ៍ចំណូល ចំណាយប្រចាំខែ

អ្វីដែលកាន់តែពិសេសទៀតនោះ ម្ចាស់ផ្ទះនឹងទទួលបាននូវទំនុកចិត្ត ទោះមិននៅ ទីកន្លែងផ្ទាល់ ក៏នៅតែអាចឆែកមើលរបាយការណ៍នានាតាមទូរសព្ទដៃបាន។ សរុបមក ប្រព័ន្ធគ្រប់គ្រងផ្ទះជួលបន្ទប់ជួលជាប្រព័ន្ធសម្រួលដល់ការគ្រប់គ្រងព័ត៌មានផ្សេងៗទាក់ទងនឹងស្ថានភាពរបស់ផ្ទះឬបន្ទប់ដែលដាក់ជួល និងទូទាត់ការបង់លុយពីអ្នកជួល ។

👉ជម្រើសជាឈុតសម្រាប់ប្រព័ន្ធគ្រប់គ្រងផ្ទះជួល-បន្ទប់ជួល