ប្រព័ន្ធគ្រប់គ្រងការជួលយានជំនិះ

អាជីវកម្មជួលកង់ម៉ូតូមានការពេញនិយមជាខ្លាំងសម្រាប់តំបន់ទេសចរណ៍។ ដោយភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅតាមទីកន្លែងដែលពួកគាត់ចង់ទៅបានងាយស្រួល និងសន្សំសំចៃបើប្រៀបទៅនឹងមធ្យោបាយផ្សេងមួយចំនួន។

ចំពោះការគ្រប់គ្រងទៅលើអាជីវកម្មប្រភេទនេះ ទាំងទៅលើចំនួនយាន្ដជំនិះ និងទឹកប្រាក់ដែលទទួលបានពីការជួលប្រចាំថ្ងៃ ម្ចាស់អាជីវកម្មគួរជ្រើសប្រព័ន្ធគ្រប់គ្រងណា ដែលមានភាពងាយស្រួល និងមានមុខងារពេញលេញដែលសមស្របទៅនឹងការគ្រប់គ្រងជាក់ស្ដែង។

ប្រព័ន្ធគ្រប់គ្រងសេវាកម្មជួលកង់-ម៉ូតូពី Panda Solution ជាប្រព័ន្ធដែលអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មជួលកង់-ម៉ូតូ ក្នុងការគ្រប់គ្រងដោយផ្អែកទៅលើតម្រូវការប្រើប្រាស់ជាក់ស្ដែង ដូចជា៖

-ការគ្រប់គ្រងអតិថិជន (អ្នកជួល) ទៅលើព័ត៌មានផ្ទាល់ខ្លួនដែលចាំបាច់ ដូចជាឈ្មោះ លេខទំនាក់ទំនង លេខអត្តសញ្ញាណបណ្ណឬលេខ passport និង អាស័យដ្ឋានជាដើម
-គ្រប់គ្រងការកក់ ក្នុងករណីអតិថិជនខលមកកក់មុន
-គ្រប់គ្រងការជួល (ចំនួនថ្ងៃ, ចំនួនកង់ឬម៉ូតូ, លេខកូដកង់ឬម៉ូតូ,…)
-គ្រប់គ្រងការទទួលប្រាក់ (កក់លុយខ្លះ, បង់លុយមុន, មិនទាន់បង់លុយ)
-របាយការណ៍ទទួលប្រាក់ប្រចាំថ្ងៃ
-របាយការណ៍ស្ដុក (ដឹងថាផលិតផលណាខ្លះនៅទំនេរ, ផលិតផលណាខ្លះត្រូវបានជួល, ផលិតផលណាខ្លះត្រូវបានកក់)
-និងមុខងារសំខាន់ៗផ្សេងទៀត

Panda Solution តែងផ្តល់ជូននូវភាពងាយស្រួល ច្បាស់លាស់ និងសមស្រប ជូនដល់អ្នកប្រើប្រាស់។
ទទួលបានការប្រឹក្សាបន្ថែមអត់គិតថ្លៃ https://t.me/pandasolutions