ហេតុអ្វីម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ទាមទារលុយកក់ផ្ទះឬបន្ទប់?

ប្រាក់កក់ត្រូវបានតម្រូវឲអ្នកទិញធ្វើការទូទាត់ឬតំកល់ មុនពេលដែលដំណើរការទិញលក់បានចាប់ផ្ដើម ដើម្បីជាការធានានៃដំណើរការទិញលក់មួយនោះ។ នៅក្នុងទម្រង់ខ្លះ ប្រាក់កក់នឹងត្រូវបានប្រគល់ត្រឡប់ទៅវិញនៅកាលកំណត់ណាមួយ។ ហើយខ្លះទៀតក៏មិនត្រូវបានប្រគល់ត្រឡប់ទៅវិញទេ តែវាត្រូវបានចាប់ទុកជាចំណែកមួយនៃតម្លៃសរុបនៃផលិតផលឬសេវាដែលអ្នកទិញបានទិញ។ យ៉ាងណាមិញ វានឹងមិនត្រូវបានប្រគល់ត្រឡប់ទៅអ្នកទិញវិញទេ ក្នុងករណីដែលអ្នកទិញ មិនបានទូទាត់គ្រប់ចំនួន ឬបោះបង់ការទិញរបស់ខ្លួន។

ចំពោះម្ចាស់ផ្ទះជួលឬបន្ទប់ជួល ក៏ដូចគ្នាផងដែរ ភាគច្រើនគឺតែងតម្រូវឲអ្នកជួលរបស់ខ្លួនធ្វើការកក់លុយ ឬតំកល់លុយ មួយចំនួននៅពេលជួលផ្ទះឬបន្ទប់បន្ថែមពីលើតម្លៃពេញនៃការជួលនោះ។ ខាងក្រោមជាចំណុចមួយចំនួនដែលម្ចាស់ផ្ទះជួល បន្ទប់ជួល តម្រូវឲធ្វើការកក់លុយ៖
-ហានិភ័យក្នុងការធ្វើឲសម្ភារៈណាមួយខូតខាតក្នុងផ្ទះ ឬបន្ទប់
-ហានិភ័យអ្នកជួលរត់បាត់អត់បង់លុយ (ទឹកភ្លើង បន្ទប់ សំរាម។ល។)
-បញ្ចប់ការជួលមុនកាលកំណត់

ជារួម ប្រាក់កក់គឺជាតម្លៃមួយតម្រូវឲអ្នកទិញតំកល់ឬទូទាត់ ដើម្បីធានាការទិញលក់ អ្នកទិញនឹងទូទាត់គ្រប់ចំនួននៅពេលបន្ទាប់ដែលទទួលបានផលិតផលឬសេវាកម្មរបស់ខ្លួន ម្យ៉ាងវិញទៀត ក៏ដើម្បីជាការបង្ការការខូតខាតទៅលើទ្រព្យសម្បតិ្តដែលអ្នកលក់ ផ្ដល់ជូនអ្នកទិញដើម្បីប្រើប្រាស់។