ប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ហាងម៉ាស្សា, ស្ប៉ា, សោណា, សាឡន,… របស់ Panda Solution មានមុខងារតម្រូវតាមការប្រើប្រាស់ជាក់ស្ដែង ដោយទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់ផ្ទាល់។ ជាប្រព័ន្ធគ្រប់គ្រងដែលជួយសម្រួលដល់ការលក់ចេញវិក័យបត្រជូនអតិថិជន ទាំងប្រភេទសេវាកម្មនិងផលិតផល។ គ្រប់គ្រងលើប្រាក់លើកទឹកចិត្តដែលត្រូវផ្ដល់ជូនទៅកាន់គ្រូម៉ាស្សា បានយ៉ាងងាយស្រួល។ ដឹងពីប្រភេទសេវាកម្មដែលគ្រូម៉ាស្សាម្នាក់ណា បានផ្ដល់ទៅកាន់អតិថិជន ក្នុងចំនួនប៉ុន្មានម៉ោង និងមានជាចេញជារបាយការណ៍ប្រាក់លើកទឹកចិត្តទៅតាមគ្រូម៉ាស្សា។ ដោយគ្រាន់តែកំណត់ភាគរយទៅតាមប្រភេទសេវាកម្ម នោះប្រព័ន្ធនឹងគណនាអូតូ នៅពេលលក់។ និងចំនួនម៉ោងដែលគ្រូម៉ាស្ស៉ាបានធ្វើជូនអតិថិជន មានជារបាយការណ៍ ងាយស្រួលមើល។
មុខងារមួយចំនួនដែលមានក្នុងប្រព័ន្ធរួមមាន៖
_គ្រប់គ្រងសេវាកម្មនិងផលិតផល កំណត់តម្លៃលក់
_ចេញវិក័យបត្រគិតលុយ
_គ្រប់គ្រងគូប៉ុង
_គ្រប់គ្រងគ្រូម៉ាស្សា
_គ្រប់គ្រងប្រាក់លើកទឹកចិត្តគ្រូម៉ាស្សា
_គ្រប់គ្រងការចំណាយផ្សេងៗ
_របាយការណ៍ចំណេញខាត
_របាយការណ៍ទទួលប្រាក់ប្រចាំថ្ងៃ
_និងមុខងារផ្សេងៗទៀត
Panda Solution តែងផ្តល់ជូននូវភាពងាយស្រួល ច្បាស់លាស់ និងសមស្រប ជូនដល់អ្នកប្រើប្រាស់។
ទទួលបានការប្រឹក្សាបន្ថែមអត់គិតថ្លៃ https://t.me/pandasolutions