*ឧបករណ៍សម្រាប់ធ្វើការកឹបខែ្ស Network រួមមាន ៖
-
ខែ្ស Network UTP (Unshielded Twisted Pair) Cat 5, 5e or 6 (Cat 6 recommended) ។
គ្រាប់កឹប (Connector) RJ45 -
ស្រោមជ័រ Boots
-
ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
-
ប្រដាប់កឹបខែ្ស Network (Crimper)
*របៀបកឹបខែ្ស Network អោយបានត្រឹមត្រូវ
-យកស្រោមជ័រ (Boots) ស៊កចូលខែ្ស Network UTP របស់អ្នក នៅត្រង់ចំនុចនេះ យើងដាក់ Boots ក៏បានឬក៏មិនដាក់ក៏បាន។ ចំពោះការប្រើស្រោមជ័រ (Boots) វាធ្វើឲខ្សែ Network ប្រើប្រាស់បានយូរជាងការដែលមិនប្រើស្រោមជ័រ (Boots)។
-យកប្រដាប់កាត់ខែ្ស មកកាត់ស្រោមខ្សែ Network UTP ចេញ ដោយប្រុងប្រយ័ត្នកុំ អោយដាច់ខែ្ស ចម្លងខាងក្នុង។ រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៌របស់វា។
-បន្ទាប់ពីបានរៀបចំខែ្សទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើគ្នា
ចំណាំ*
កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខែ្ស ខ្លី ឬ វែង ពេក ដូច្នេះយើងត្រូវការអនុវត្តន៍វាអោយបានច្រើនដង។ ដើម្បីកឹបអោយបានល្អធ្វើយ៉ាងណាឲ ស្រោមខែ្សត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិច ដើម្បីពេលដែលយើងកឹបទៅធ្វើឲ ក្បាលកឹប ខាំជាប់នឹងខ្សែ Network UTP ណែនល្អ។
-បន្ទាប់មកយកវាដាក់ចូលក្នុងប្រដាប់កឹបខែ្ស Network (Crimper) រួចកឹបវាអោយណែនរហូតលឺសម្លេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសម្រាប់ចុងខ្សែម្ខាងទៀត យើងនឹងបានខ្សែ Network មួយដ៏ល្អ សម្រាប់ការប្រើប្រាស់។