ជម្រើសប្រើប្រាស់តាប្លេតក្នុងការចុចទទួលមឺនុយដែលភ្ញៀវកម្មង់ ជួយសម្រួលដល់ការលក់ក្នុងភោជនីយដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។ មុខងារពិសេសនេះមាននៅក្នុងប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ភោជនីយដ្ឋាន។
ឈុតម៉ាស៊ីនគិតលុយសម្រាប់ភោជនីយដ្ឋាន ភ្ជាប់ជាមួយតាប្លេត
សម្រាប់ឈុតមួយនេះរួមមានទាំងឧបករណ៍និងប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ភោជនីយដ្ឋាន៖
– ម៉ាស៊ីនថាច់មុខមួយ 1 គ្រឿង
– ម៉ាស៊ីនព្រីនវិក័យបត្រ តុអ្នកគិតលុយ 1 គ្រឿង
– ម៉ាស៊ីនព្រីនវិក័យបត្រ ខាងចុងភៅ 1 គ្រឿង
– កេសដាក់លុយ 1 គ្រាប់
– តាប្លេត 2 គ្រឿង
– ក្រដាសព្រីនវិក័យបត្រ 2ដុំ
– ខ្សែណែតវើក 15 មែត្រ
– ប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ភោជនីយដ្ឋានមានមុខងារពេញលេញរយៈពេល 1 ឆ្នាំ
តើមុខងារទទួលការកម្មង់តាមតាប្លេតជួយសម្រួលដល់ដំណើរការក្នុងហាងបានយ៉ាងដូចម្ដេង?
ភោជនីយដ្ឋានដែលមានភាពមម៉ាញឹក ភ្ញៀវអញ្ចើញចូលជាបន្ដបន្ទាប់ នោះល្បឿននៃការទទួលការកម្មង់គឺសំខាន់ខ្លាំងណាស់។ ជាវិធីសាស្រ្ដកន្លងមកដែលត្រូវបានប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន គឺខាងផ្នែកសេវាកម្មអតិថិជន ទទួលការកម្មង់របស់ភ្ញៀវដោយសរសេរលើបុងដៃ។ បន្ទាប់ពីទទួលការកម្មង់រួចរាល់ ផ្នែកសេវាកម្មអតិថិជនត្រូវដើរយកទៅឲអ្នកគិតលុយនៅតុរបស់អ្នកគិតលុយមួយសន្លឹកដើម្បីទុកគិតលុយចេញវិក័យបត្រជូនភ្ញៀវ ហើយត្រូវសរសេរមួយសន្លឹកទៀតយកទៅឲខាងចុងភៅ។ ដោយសារវិធីសាស្រ្ដដែលប្រើកន្លងមក ត្រូវចំណាយពេលយូ ជួនកាលធ្វើឲអតិថិជនអាក់អន់ចិត្ត ដោយសាររង់ចាំយូ, Panda Solution បាននាំមកនូវវិធីសាស្រ្ដថ្មី ដែលអាចឲខាងបុគ្គលិកផ្នែកសេវាកម្មអតិថិជន ទទួលការកម្មង់ពីភ្ញៀវតាមការចុចលើតាប្លេតវិញ ដែលងាយស្រួលនិងរហ័សជាងមុន។ មុខងារថ្មីនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងការលក់សម្រាប់ភោជនីយដ្ឋានដែលយើងមានជាស្ដង់ដារស្រាប់ ធ្វើឲការប្រើប្រាស់កាន់តែមានភាពស៊ីវីល័យ និងទំនើប។
នៅពេលដែលភ្ញៀវអញ្ចើញចូលមកក្នុងភោជនីយដ្ឋាន ផ្នែកសេវាកម្មអតិថិជន ចុចលើមឺនុយដែលមាននៅក្នុងតាប្លេតតែម្ដង ទៅតាមអ្វីដែលភ្ញៀវកម្មង់។ បន្ទាប់មក ផ្នែកសេវាកម្មអតិថិជន អាចចុចផ្ញើចេញពីតាប្លេតបញ្ជូនទៅខាងចុងភៅបានភ្លាមៗដោយមិនចាំបាច់រត់ទៅរត់មកទៀតនោះទេ ហើយខាងចុងភៅនឹងឃើញការព្រីនចេញនៅមុខមឺនុយដែលភ្ញៀវកម្មង់ នឹងចាប់ផ្ដើមការចម្អិន។ រីឯខាងអ្នកគិតលុយវិញ ក៏នឹងមើលឃើញពីការកម្មង់ថ្មីៗរបស់ភ្ញៀវផងដែរ នៅលើកុំព្យូទ័រគិតលុយ ដោយសារតែប្រព័ន្ធមានភាពទំនើប ស៊ីសង្វាក់គ្នា ទិន្នន័យឃើញភ្លាមៗពីច្រើនឧបករណ៍។