ហេតុអ្វីបានជាអ្នកគួរជ្រើសរើសម៉ាស៊ីនថាច់មុខពីរដាក់ក្នុងហាង?

ម៉ាស៊ីនថាច់មុខពីរត្រូវបានណែនាំយ៉ាងពិសេសសម្រាប់ហាងឬអាជីវកម្ម ដែលទទួលលុយភ្លាមៗបន្ទាប់ពីធ្វើការកម្មង់រួច ឬតម្រូវឲអតិថិជនឈរនៅតុរបស់អ្នកគិតលុយរង់ចាំការគិតលុយ។ ងាយស្រួលបង្ហាញទៅអតិថិជនភ្លាមៗពីអ្វីដែលពួកគាត់បានជ្រើសរើសពី ចំនួន និងតម្លៃ ជៀសរៀងបញ្ហាកើតឡើងដោយអចេតនា អ្នកគិតលុយចុចលើកឬខ្វះ។

ប្រភេទហាងគួរជ្រើសម៉ាស៊ីនថាច់មុខពីរ: មីនីម៉ាត, ម៉ាត 2500, ហាងលក់ទំនិញទូទៅ, ហាងលក់សម្លៀកបំពាក់, ហាងលក់គ្រឿងអលង្កា, ហាងលក់បន្លែផ្លែឈើ, ហាងកាហ្វេ, ហាងតែគុជ, ហាងបឺហ្គឺ, ហាងអាហារសម្រន់, ហាងនំបុ័ង, ។ល។